ផែនការ​អាជីកម្ម

   អាជីវកម្មនៅក្នុងសង្គមខ្មែរយើងភាគច្រើនមិនសូវមានផែនការអាជីវកម្ម ប៉ុន្មានទេ បើទោះបីជាអាជីវកម្មតាមបែបគ្រួសារ ឬអាជីវកម្មផ្លូវការតូចធំក្តី។...


   អាជីវកម្មនៅក្នុងសង្គមខ្មែរយើងភាគច្រើនមិនសូវមានផែនការអាជីវកម្ម ប៉ុន្មានទេ បើទោះបីជាអាជីវកម្មតាមបែបគ្រួសារ ឬអាជីវកម្មផ្លូវការតូចធំក្តី។ អ្នកខ្លះក៏មានផែនការអាជីវកម្មដែរ ប៉ុន្តែអ្នកខ្លះបង្កើតអាជីវកម្មបានជោគជ័យហើយ ទើបចាប់ផ្តើមសរសេរផែនការអាជីវកម្ម ហើយមានអ្នកខ្លះទៀតចាប់ផ្តើមសរសេរផែនការអាជីវកម្មមុននឹងបើកអាជីវកម្ម។ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ផែនការអាជីវកម្មនៅតែមានអត្ថប្រយោជន៍បំផុតសំរាប់អាជីវកម្មលោកអ្នក ទោះជាបង្កើតវាមុន ឬក្រោយក្តី។ ពីព្រោះថា ផែនការអាជីវកម្មជាផែនទីគូសវាស់ផ្លូវឲ្យអ្នកដើរលើវិថីជំនួញដែលអ្នកចង់ទៅដល់ ហើយពេលអ្នកវង្វេងផ្លូវ អ្នកអាចមើលផែនទីនេះបាន។ មិនត្រិមតែប៉ុណ្ណោះ វាជួយដោះស្រាយបញ្ហាឲ្យអ្នកបានយ៉ាងច្រើនដោយមិនគួរនឹកស្មានដល់។ មានន័យថា ពេលខ្លះមិនចាំបាច់មានម្ចាស់ក្រុមហ៊ុនមកបញ្ជា ក៏បុគ្គលិកអាចធ្វើការបាន ឬដើរទៅរកគោលដៅបានដោយសំអាងលើផែនទីនេះ និងនិយាយដោយខ្លីថា ផែនការអាជីវកម្មនេះ។
 
   ប្រសិនបើអ្នកចង់ស្វែងយល់អំពីផែនការអាជីវកម្ម កថាខ័ណ្ឌខាងក្រោមនេះនឹងបង្ហាញអំពីផ្នែកជារួមនៃ គំរោងផែនការអាជីវកម្ម គួបផ្សំនិងគន្លឹះពីពិភពពិត សំរាប់ការត្រិះរិះនូវរាល់ទិដ្ឋភាពទាំងអស់ នៃអាជីវកម្មរបស់អ្នក ។

១. សេចក្តីសង្ខេប

   នេះជាកថាខ័ណ្ឌមួយ ឬពីរដែលអ្នកពន្យល់អំពី ថាតើផលិតផលអ្នកជាអ្វី។ មិនចាំបាច់ពន្យល់ឲ្យលំអិតពេកទេ។ អ្នកអាចពន្យល់ឲ្យបានលំអិតបន្ថែម​ នៅក្នុង​វគ្គ​ ឬកថាខ័ណ្ឌផ្សេងៗខាងក្រោមបាន។​
   ទីនេះ​ អ្នកគ្រាន់តែជួយអ្នកអានឲ្យយល់អំពីអ្វីជាផលិតផលអ្នក​ និងបន្តិចបន្តួចអំពីទស្សនវិស័យនៃផលិតផល។​

២. ផលិតផល ឬសេវាកម្មអ្នក

   នេះជាកន្លែងដែលកាន់តែជាក់លាក់អំពីផលិតផលអ្នក។ កំណត់បង្ហាញថាអ្វីជាផលិតផល ថាតើវាជាវិបសៃត៍ ជាហាងរូបវន្ត ជាកម្មវីធីកុំព្យូទ័រ ឬកម្មវិធិទូរស័ព្ទដៃ។
   ហេតុអ្វីក្រុមហ៊ុនគួរតែមាន? តើវាកំសាន្តអារម្មណ៍ឬទេ? តើវាអាចធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ប្រសើរជាងមុនបានឬទេ? តើវាអាចជួយដោះស្រាយបញ្ហាឲ្យអ្នកខ្លះបានដែរឬទេ? តើវាបង្រៀនអ្វីខ្លះឬទេ? តើអ្វីជាគុណប្រយោជន៍នៃក្រុមហ៊ុននេះ?
   ផ្នែកនេះជួយឲ្យអ្នកអានយល់ដឹងអំពី ហេតុអ្វីក្រុមហ៊ុនអ្នកចាំចាច់មានវត្តមានក្នុងលោក។ 

៣. អ្នកស្ថិតក្នុងដំណាក់កាលអ្វី?

   តើអ្នកស្ថិតនៅក្នុងដំណាក់កាលគំនិតឬ? អ្នកបានចាប់ផ្តើម ឬមានគំរូដើម? អ្នកបានចំណេញខ្លះៗហើយ ឬមានក្រុមមួយហើយ?
   អ្នកមិនចាំបាច់បញ្ជាក់លំអិតពេកទេ ប៉ុន្តែក្រាន់តែជួយអ្នកអានឲ្យយល់ងាយៗ ថាតើអ្នកកំពុងនៅឯណាក្នុងដំណើរការនៃការបង្កើតក្រុមហ៊ុន។
   វាមិនជាបញ្ហាអ្វីទេ ទោះបីយើងដល់ដំណាក់កាលអ្វីក៏ដោយ ឬទោះនោះជាដំណាក់កាលរៀបចំផែនការក្តី។ ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោក មានពេលខ្លះក៏ដល់ដំណាក់កាលផែនការដែរ។ គោលបំណងនៃផ្នែកនេះគឺជួយអ្នកអានឲ្យទទួលបាននូវបរិបទ និងទស្សនវិស័យ។ 

៤. ទំហំទីផ្សារអ្នកគឺអ្វី?

   នេះជាចំនួនដុល្លានៃប្រភេទអាជីកម្មដែលអ្នកសំដៅចាប់យក។ ប្រភេទខ្លះគឺធំបំផុត ហើយខ្លះទៀតគឺតូចណាស់ដែរ។
   អ្នកត្រូវតែបង្ហាញអ្នកអានថា អ្នកយល់អំពីទីផ្សារដែលអ្នកសំដៅយក និងទំហំរបស់វា។
   ប្រសិនបើអ្នកបង្កើតក្រុមហ៊ុនដែលលក់ផលិតផលតាមតូប នោះទំហំទីផ្សាររបស់អ្នកអាចតូចក៏ថាបាន។ ប៉ុន្តែ ប្រសិនបើជាអ្នកលក់ឡាន ឬកុំព្យូទ័រ ទំហំទីផ្សារអ្នកគឺរាប់លាន ហើយវាពិតជាធំណាស់។
   ផ្នែកនេះក៏បង្ហាញអ្នកអានផងដែរថា អ្នកបានធ្វើការព្យាយាមតាមពេលសមសួន និងយល់ពីទិដ្ឋភាពអាជីវកម្មអ្នក។  

៥. ទីផ្សារគោលដៅអ្នកគឺអ្វី?

   វាជាការងាយស្រួលណាស់ ដែលគិតថា អ្នកទាំងអស់គ្នាអាចប្រើប្រាស់ផលិតផលអ្នក ក៏ប៉ុន្តែ នេះគឺពិតជាការយល់ច្រឡំមួយ។
   ជាទូទៅ វាគួរតែមានមួយ ឬពីរប្រភេទគោលដៅដែលល្អសាកសមនិងផលិតផលអ្នក។ ការផ្តោតលើអតិថិជនជាក់លាក់ណាមួយនឹងជួយអ្នក ក្នុងការកំណត់គោលដៅយុទ្ធនាការទីផ្សារនានា និងការប្រឹងប្រែងធ្វើឲ្យផលិតផលអាចប្រើប្រាស់បាន។
   ជាពិសេស នៅវគ្គដំបូង ប្រសិនបើអាច អ្នកគួរព្យាយាមស្វែងយល់ថាតើនណានឹងជាអ្នកប្រើប្រាស់គោលដៅដ៏ល្អសាកសមបំផុត។

៦. អ្នកនឹងធ្វើទីផ្សារទៅដល់អ្នកប្រើប្រាស់គោលដៅអ្នក យ៉ាងដូចម្តេច?

   មានវិធីជាច្រើនក្នុងការធ្វើទីផ្សារនូវផលិតផល ឬសេវាកម្មអ្នក។ អាជីវកម្មផ្សេងៗត្រូវការចងក្រងនូវយុទ្ធសាស្ត្រទីផ្សារ ដោយភាពយល់ដឹងពីអាជីវកម្ម និងអតិថិជន។ តើប្រភេទយុទ្ធសាស្ត្រទីផ្សារអ្វី ដែលសាកសមនឹងអាជីវកម្មរបស់អ្នក?
   ទីផ្សារ (ម៉ាឃិធីង)គឺជាខ្សែជីវិតនៃអាជីវកម្មរបស់អ្នក ហើយក៏ជាអ្វីដែលអ្នកទទួលបាននូវអតិថិជនបន្ថែមទៀត។ ក៏ប៉ុន្តែ មានមនុស្សជាច្រើនណាស់ ដែលមិនដឹងអំពីការធ្វើទីផ្សារនៃអាជីវកម្មរបស់គេ ក្រៅ និងលើសពីការបង្កើតខិតប័ណ្ណ ប្រគល់នាមប័ណ្ណ និងបង្ហោះអាជីវកម្មរបស់គេ តាម ហ្វេសប៊ុក (Facebook) ឬធ្វីថើ (Twitter) ប៉ុណ្ណោះ។ ប្រសិនបើទង្វើទាំងអស់នេះស្រដៀងនិងអ្នក អ្នកត្រូវការជំនួយក្នុងការបង្កើតនូវ យុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទ្ធភាព ពីអ្នកផ្តល់ប្រឹក្សា ឬយើងខ្ញុំបាន។ 

៧. យុទ្ធសាស្ត្រលុយអ្នក៖ អ្នកនឹងបង្កើតលុយយ៉ាងដូចម្តេច?

   នៅក្នុងចំណុចនេះ អ្នកត្រូវតែគូសបង្ហាញនូវ យ៉ាងម៉េច ហេតុអ្វី និងពេលណាដែលនឹងមានប្រតិបត្តិការដែលនឹងធ្វើឲ្យអ្នកបានចំណេញ។ តើអ្វីនឹងមាន ឬមានរួចហើយនូវចរន្តប្រាក់ចំណេញដែលមានប្រសិទ្ធភាពបំផុតនោះ?

៨.  ទិដ្ឋាភាពរួមនៃខ្នាតសេដ្ឋកិច្ច

   នេះអាចសន្មត់បានថាជាចំណុចដ៏សំខាន់មួយ នៃផែនការអាជីវកម្មជាក់ស្តែង។ ចំណុចនេះអ្នកគូសបង្ហាញព័ត៌មានលំអិតនៃ ប្រតិបត្តិការនិមួយៗ ព្យាករណ៍ថាតើប្រតិបត្តិការចំនួនប៉ុន្មានដែលអ្នកអាចសង្ឃឹម ហើយយល់ដឹងអំពីខ្នាតគំរូហិរញ្ញវត្ថុរបស់អ្នក។ នេះជាជំនាន់បឋមស្តីអំពី ការព្យាករណ៍ប្រាក់ចំណេញ និងចំណូល សំរាប់អាជីវកម្មអ្នក។ សូមកុំចាប់ផ្តើមអាជីវកម្មមួយដោយគ្មានគិតពីចំណុចនេះបន្តិចសោះអោយសោះ។  វាគឺមានសារៈសំខាន់បំផុត។
   វាត្រូវបានគិតថាជាចំណុចដ៏ស្មុកស្មាញមួយនៃផែនការអាជីវកម្ម ដូច្នេះហើយ ខ្ញុំសូមបង្ហាញនូវឧទាហរណ៍មួយដូចខាងក្រោម។
នេះជាឧទាហរណ៍ខ្លីមួយៈ ស្រមៃថាអ្នកកំពុងបើក ឬលក់កម្មវិធីមួយ។ អ្នកលក់កម្មវិធីក្នុងតំលៃជាក់លាក់មួយ ប៉ុន្តែវាចំណាយពេលខ្លះ និងថវិកាខ្លះ ក្នុងការផលិតវា ធ្វើទីផ្សារ ហើយលក់ គួបផ្សំនិងការចំណាយលើបុគ្គលិក និងការជួលផ្សេងៗ។ ដូច្នេះវាមានចំណូល និងចំណាយ។ ចំណាយគឺងាយស្រួលក្នុងការរាប់ជាង ពីព្រោះភាគច្រើនវាថេរ។
   ការងាររបស់អ្នកគឺស្វែងរកនូវចំនួននៃកម្មវិធីដែលអ្នកត្រូវលក់ ដើម្បី ១. រកចំណុចស្រង់ដើម ២. ឲ្យមានប្រាក់ចំណេញ ៣. សំរេចគោកដៅផ្សេងៗទៀត។

៩. ក្រុមការងារបច្ចុប្បន្ន

   បង្ហាញពីប្រវត្តសង្ខេបអំពីសមាជិកនិមួយៗក្នុងសមាជិកក្រុមប្រតិបត្តិ ហើយពិភាគ្សាពីទំហំបច្ចុប្បន្ននៃសមាជិកក្រុម។ ការបង្ហាញពីទំហំតូចឬធំនេះជាពិន្ទុបន្ថែម ករណីអ្នកចង់ពង្រីកក្រុមហើយសំដៅឆ្ពោះទៅមុខ។  

១០. ការប្រគួតប្រជែងអ្នក

   វាចាំបាច់ណាស់ក្នុងការយល់ និងកត់សំគាល់ថាតើមានអ្នកណាផ្សេងទៀតនៅក្នុងទីតាំងរបស់អ្នក។ ពួកគេជាគូប្រជែងអ្នក។ អ្នកត្រូវតែគោរព យល់ និងរៀនពីពួគគេ។ អ្នកត្រូវស្វែងយល់ថាហេតុអ្វីពួកគេជោគជ័យ និងកំហុសឬភាពខ្វះខាតផងដែរ។ នៅពេលដែលគេបរាជ័យ វាប្រហែលជាឱកាសសំរាប់អាជីវកម្មអ្នក ដើម្បីចាប់យក និងធ្វើឲ្យមានភាពខុសគ្នាចេញពីការប្រគួតប្រជែង។ អ្នកមិនចាំបាច់ធ្វើល្អជាងគេពេកទេ ប៉ុន្តែអ្នកត្រូវតែយល់ថាតើអ្នកខុសពីគេយ៉ាងដូចម្តេចខ្លះ។ អ្នកក៏ត្រូវយល់ និងមានយុទ្ធសាស្ត្រសំរាប់ការប្រគួតជាមួយគេផងដែរក្នុងការឈានទៅមុខ។

១១. វិនិយោគិនមុនៗ និងថវិកា

   បង្ហាញពីប្រវត្តពីអ្នកដែលវិនិយោគក្នុងក្រុមហ៊ុន។ អាស្រ័យលើថាតើអ្នកណាអានផែនការអាជីវកម្មអ្នក អ្នកគួរបង្ហាញពីព័ត៌មានដ៏រសើបផ្សេងៗក្នុងចំណុចនេះ។

១២. គោលដៅនៃគំរោងអជីវកម្មអ្នកគឺអ្វី?

   តើគោលដៅនៃផែនការអាជីវកម្មអ្នកជាអ្វី? អ្នករៃអង្គាសលុយ? អ្នកជួលនិយោជិត? អ្នកត្រឹមតែប្រមូលគំនិតដាក់ក្នុងសៀវភៅទេឬ? តាមធម្មតា ពេលអ្នកប្រគល់ផែនការអាជីវកម្មទៅនណាម្នាក់ អ្នកតែងតែចង់រកអ្វីពីគេហើយ។ ជានិច្ចជាកាល វាគឺជាគំនិតល្អដែលបង្ហាញខាងក្នុងផែនការអាជីវកម្មថាតើ អ្នកចង់រកអ្វី។
    

មតិ

BLOGGER
Name

គណិតវិទ្យា ចំណេះដឹង ជំនួញ ទារក បឋមសិក្សា ផែនការអាជីវកម្ម ព័ត៌មាន ភាសាខ្មែរ ម្ហូបអាហារ សុខភាព សៀវភៅ សេដ្ឋកិច្ច
false
ltr
item
TaroDemy: ផែនការ​អាជីកម្ម
ផែនការ​អាជីកម្ម
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-MdNp-BffDwGL-eCvCMYdd7oYeyrrt8DFVCjU01K29sCFdU5G9rNRQLKGxGOhq7TIb3XabMKHlZuXzOVCs4o7dnOtyE_FT3uvjMXnbewtrOV6xRccz2yLbe8ho_Gi1noxGjrFkIH4z0Y/s200/businessplan.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-MdNp-BffDwGL-eCvCMYdd7oYeyrrt8DFVCjU01K29sCFdU5G9rNRQLKGxGOhq7TIb3XabMKHlZuXzOVCs4o7dnOtyE_FT3uvjMXnbewtrOV6xRccz2yLbe8ho_Gi1noxGjrFkIH4z0Y/s72-c/businessplan.jpg
TaroDemy
https://taroacademy.blogspot.com/2016/05/blog-post_26.html
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/2016/05/blog-post_26.html
true
5379064611316486233
UTF-8
រកមិនឃើញការផ្សាយ។ មើលទាំងអស់ អានបន្ថែម ឆ្លើយតប លះបង់ឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ ការផ្សាយ មើលទាំងអស់ ណែនាំសំរាប់អ្នក ស្លាក បញ្ជីសារ SEARCH ការផ្សាយទាំងអស់ រកមិនឃើញការផ្សាយណា ដែលត្រូវនឹងសំណើររបស់អ្នកឡើយ។ Back Home ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ៍ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ច័ន្ទ អង្គារ៍ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែឥឡូវ ១ នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ថ្ងៃម្សិលមិញ $$1$$ days ago $$1$$ weeks ago ជាង ៥ សប្តាហ៍មុន អ្នកតាមដាន តាមដាន THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy