មូលបត្របំណុល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដកិច្ចពិភពលោក។ វាផ្តល់ភាពងាយស្រួលទាំងរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានបំណងខ្ចី...
មូលបត្របំណុល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដកិច្ចពិភពលោក។ វាផ្តល់ភាពងាយស្រួលទាំងរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានបំណងខ្ចីប្រាក់សម្រាប់វិនិយោគ។ មូលបត្របំណុល ជាបំណុលមានការធានា ដែលអ្នកបោះពុម្ពមូលបត្រនេះ ជារដ្ឋាភិបាល ឬក្រុមហ៊ុនខ្ចីប្រាក់ពីវិនិយោគិន ក្នុងរយៈពេលកំណត់ និងក្នុងអត្រាការប្រាក់ថេរ។ រដ្ឋាភិបាល បោះពុម្ពមូលបត្រនេះ ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ដោះស្រាយឱនភាពថវិកា និងដើម្បីផ្តល់មូលនិធិដល់កម្មវិធី និងគម្រោងនានា។
ក្រុមហ៊ុនសាជីវកម្ម អាចនឹងបោះពុម្ពមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញវត្ថុពង្រីកអាជីវកម្ម របស់ខ្លួន លក់ ឬវិនិយោគនៅលើទីផ្សារថ្មី។ មូលបត្របំណុលមានតម្លៃពិតគឺសំដៅដល់ចំនួនត្រូវសងដល់ម្ចាស់ ភាគហ៊ុនវិញ នៅពេលមូលបត្រនេះដល់ពេលកំណត់ត្រូវលក់។ កាលបរិច្ឆេទដល់ពេលកំណត់ត្រូវលក់ ជាកាលបរិច្ឆេទនៅពេលអនាគត ដែលអ្នកចេញមូលបត្រ សន្យាត្រូវសងប្រាក់ដើមដល់វិនិយោគិនវិញ ហើយអ្នកទិញនឹងទទួលបានការប្រាក់មូលបត្របំណុលនោះ។
មូលបត្របំណុល អាចត្រូវបានបោះពុម្ពសម្រាប់រយៈពេលមួយថ្ងៃ ប៉ុន្តែតាមធម្មតា វាច្រើនតែបោះពុម្ពសម្រាប់រយៈពេល៥ឆ្នាំ ១០ ឬ ៣០ ឆ្នាំ។រយៈពេលនៃមូលបត្របំណុល ជារយៈពេល ដែលមូលបត្របំណុលអាចលក់បាន។ សន្លឹកគូប៉ុង ជាអត្រាការប្រាក់ដែលអ្នកបោះពុម្ពមូលបត្រ យល់ព្រមបង់ដល់វិនិយោគិន។ គូប៉ុងដែលមានអត្រាប្រែប្រួល គឺអាស្រ័យលើសូចនាករជាក់លាក់មួយចំនួន ដូចជា អត្រាទីផ្សារ ហើយអាចប្រែប្រួលតាមពេលវេលា។
អត្រាការប្រាក់សម្រាប់មូលបត្របំណុល គឺអាស្រ័យលើអត្រានៅលើទីផ្សារបច្ចុប្បន្ន រយៈពេល និងគុណភាពឥណទានរបស់អ្នកចេញមូលបត្រ។ដោយសារមូលបត្របំណុល ជាការសន្យាសងប្រាក់ដល់ម្ចាស់ភាគហ៊ុនវិញ ដូច្នេះវិនិយោគិន ងាយប្រឈមនឹងហានិភ័យ គឺហានិភ័យដែលអ្នកចេញលក់មិនសងប្រាក់ត្រឡប់មកវិញ។
ផលចំណេញដែលទទួលបានពីមូលបត្របំណុល ត្រូវបានវាស់វែងតាមរយៈភាគរយនៃអត្រាការប្រាក់ដែលអ្នកចេញមូល បត្របំណុលសងមកឲ្យវិនិយោគិនវិញ ដោយផ្អែកលើតម្លៃពិតនៃមូលបត្រនោះ។
តម្លៃមូលបត្របំណុលនៅលើទីផ្សារនឹងឡើងចុះ នៅពេលដែលមូលបត្រនោះ ត្រូវបោះពុម្ព និងធ្វើអាជីវកម្មនៅលើទីផ្សារទិញលក់ ដោយផ្អែកជាចម្បងលើអត្រាការប្រាក់នៅលើទីផ្សារ និងការប្រែប្រួលតម្លៃឥណទានរបស់អ្នកចេញមូលបត្រ។
ការធ្វើពាណិជ្ជកម្មមូលបត្របំណុល ក្រោមតម្លៃពិត ត្រូវគេចាត់ទុកថា ជាការបញ្ចុះតម្លៃ។ បើខ្ពស់ជាងតម្លៃពិត ត្រូវបានគេចាត់ទុកថា ការគិតតម្លៃបន្ថែម។
ធម្មតាតម្លៃពិតនៃមូលបត្របំណុលគឺ ១ ០០០ ដុល្លារ។ ផលចំណេញបច្ចុប្បន្ន ដែលទទួលបានពីការធ្វើពាណិជ្ជកម្មមូលបត្រនេះ គឺជាភាគរយដែលបានផ្អែកតម្លៃបច្ចុប្បន្ន ដោយយកគូប៉ុងប្រចាំឆ្នាំ ចែកនឹងតម្លៃទីផ្សារ៕