បបរទារក សម្រាប់ការលូតលាស់ឆ្អឹងបានល្អ

   ក្រៅពីធ្វើការបំបៅទឹកដោះ ឬទឹកដោះគោឲ្យទារក លោកអ្នកក៏គួរបន្ថែមអាហារផ្សេងៗដល់កូនលោកអ្នក នៅពេលដែលគេមានអាយុចាប់ពី ៤ ឬ ៦ខែឡើងទៅ។ អាហារបន្ថែមដែលច...

   ក្រៅពីធ្វើការបំបៅទឹកដោះ ឬទឹកដោះគោឲ្យទារក លោកអ្នកក៏គួរបន្ថែមអាហារផ្សេងៗដល់កូនលោកអ្នក នៅពេលដែលគេមានអាយុចាប់ពី ៤ ឬ ៦ខែឡើងទៅ។ អាហារបន្ថែមដែលចាំបាច់បំផុតនោះ គេនិយមហៅតៗគ្នាថា បបរកូនក្មេង។ វាមានលក្ខណៈងាយស្រួលក្នុងការចម្អិន និងចំណាយតិចបំផុត។
   នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបបរទារក សម្រាប់ការលូតលាស់ឆ្អឹងបានល្អ។ ខាងក្រោមនេះគឺជារូបមន្ត​ក្នុងការ​ចម្អិនបបរ​ម្យ៉ាង ​ដែល​អាច​ធ្វើឲ្យ​ឆ្អឹង​កូនលោកអ្នកលូតលាស់​បានល្អ​។ តើ​មាន​របៀប​ចម្អិន​ដូចម្តេច​ខ្លះ​?

​គ្រឿងផ្សំ 


  • អង្ករ​ចំនួន​៨០​ក្រាម 
  • ស្ពៃក្តោប​ចំនួន​៤០​ក្រាម 
  • ផ្លែ​ប៉ោម​ចំនួន​៤០​ក្រាម 
  • ទឹក​ចំនួន​៨០០​មី​លី​លីត្រ 
  • នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​៤​នាក់​។​ ​

វិធីចម្អិន​


  1. ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​ពី​ ៣០​នាទី​ឡើង​លើ​។​ 
  2. ​បន្ទាប់​មក​អ្នក​ត្រូវតែ​យក​អង្ករ​រួមជាមួយ​ទឹក​ដែល​ត្រាំ​វា ទៅ​ដាំ​ជាមួយ​ទឹក​ចំនួន​ ៨០០​មី​លី​លីត្រ​ឲ្យ​ឆ្អិន​។​ 
  3. ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ស្ពៃក្តោប​នោះ​ទៅ​លាង​ឲ្យ​ស្អាត រួច​យក​វា​ទៅ​ស្ងោរ​ឲ្យ​រលួយ​។​ ​
  4. ចំណែកឯ​ផ្លែ​ប៉ោម​វិញ អ្នក​អាច​លាង​ឲ្យ​ស្អាត រួច​ចិត​ជា​ដុំ​តូចៗ ហើយ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹកអំបិល​ដើម្បី​កុំឲ្យ​វា​ខ្មៅ​។​ 
  5. ​ចុងក្រោយ​អ្នក​អាច​យក​បបរ ស្ពៃ​ក្តោប និង​ផ្លែ​ប៉ោម​ទៅ​កិន​ជាមួយគ្នា បន្ទាប់មក​យក​ក្រណាត់​ស្បៃ​ដើម្បី​ត្រង​កាក​វា​ចេញ​ជា​ការ​ស្រេច។ 
   ក្រោយពេល​ដែល​ធ្វើ​ហើយ អ្នក​ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​ភ្លាម បើ​ពុំ​ដូច្នោះ​ទេ​វា​អាច​ប្រែ​ពណ៌បាន​៕

មតិ

BLOGGER
Name

គណិតវិទ្យា ចំណេះដឹង ជំនួញ ទារក បឋមសិក្សា ផែនការអាជីវកម្ម ព័ត៌មាន ភាសាខ្មែរ ម្ហូបអាហារ សុខភាព សៀវភៅ សេដ្ឋកិច្ច
false
ltr
item
TaroDemy: បបរទារក សម្រាប់ការលូតលាស់ឆ្អឹងបានល្អ
បបរទារក សម្រាប់ការលូតលាស់ឆ្អឹងបានល្អ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm8agv29RbLXfZHI9C88msMwS32cAEeFnXShuAv2PqC8n3qWcEmHvjl_cRzzSi1ecwswqtNQkSt-CjUFgrPcVdw2sBhZVdDt2eSIo0Uqw3xCsyouhxAOHPOm4KDLB4v9smck7xsxFkCxs/s320/Apple-And-Cabbage-Puree.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm8agv29RbLXfZHI9C88msMwS32cAEeFnXShuAv2PqC8n3qWcEmHvjl_cRzzSi1ecwswqtNQkSt-CjUFgrPcVdw2sBhZVdDt2eSIo0Uqw3xCsyouhxAOHPOm4KDLB4v9smck7xsxFkCxs/s72-c/Apple-And-Cabbage-Puree.jpg
TaroDemy
https://taroacademy.blogspot.com/2016/05/blog-post_30.html
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/2016/05/blog-post_30.html
true
5379064611316486233
UTF-8
រកមិនឃើញការផ្សាយ។ មើលទាំងអស់ អានបន្ថែម ឆ្លើយតប លះបង់ឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ ការផ្សាយ មើលទាំងអស់ ណែនាំសំរាប់អ្នក ស្លាក បញ្ជីសារ SEARCH ការផ្សាយទាំងអស់ រកមិនឃើញការផ្សាយណា ដែលត្រូវនឹងសំណើររបស់អ្នកឡើយ។ Back Home ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ៍ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ច័ន្ទ អង្គារ៍ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែឥឡូវ ១ នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ថ្ងៃម្សិលមិញ $$1$$ days ago $$1$$ weeks ago ជាង ៥ សប្តាហ៍មុន អ្នកតាមដាន តាមដាន THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy