សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន " ស្តង់ដាអំណាន " ថ្នាក់ទី១នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គកា...
សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន " ស្តង់ដាអំណាន " ថ្នាក់ទី១នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក (WE) អង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) និងអ្នកពាក់ព័ន្ធច្រើនទៀត ។
គោលបំណងចម្បងនៃសៀវភៅនេះ គឺផ្ដល់បំណិនសំខាន់ៗក្នុងសមត្ថភាពអំណានជាក់ស្ដែងដែលសិស្សត្រូវទទួលបានក្នុងមេរៀននីមួយៗនៃសៀវភៅសិក្សាគោល ។ សៀវភៅនេះគឺជាផ្នែកមួយនៃកិច្ចខិតខំជាបន្តបន្ទាប់របស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សាអំណានថ្នាក់ដំបូងដែលជាបំណិនមួយជាក់លាក់សម្រាប់ឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សាលើគ្រប់មុខវិជ្ជា ។
ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹមថា ឯកសារនេះពិតជាមានសារៈសំខាន់ក្នុងការពង្រឹងកម្មវិធីសិក្សាផ្នែកអំណាន និងជួយឱ្យសិស្សសម្រេចលទ្ធផលអំណានប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ទាញយក
ទាញយក